Wednesday, January 20, 2016

ជំពូកទី២: អំពី ព្រះមហាក្សត្រ

ជំពូកទី២: អំពី ព្រះមហាក្សត្រ

មាត្រាទី៧:
ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចទ្បើយ។
ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រមិនអាចនណារំលោភបំពានបានទ្បើយ។
មាត្រាទី៨:
ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរព សិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋនិងការគោរពសន្ធិសញ្ញាអន្តរជាតិ។
មាត្រាទី៩:
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណៈអោយមានភាព ទៀងទាត់។
មាត្រាទី១០:
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។

ព្រះមហាក្សត្រ ទ្រង់តមានព្រះរាជអំណាចចាត់តាំងព្រហរជ្ជទាយាទ សម្រាប់គ្រងរាជសម្បត្តិទ្បើយ។
មាត្រាទី១១(ថ្មី):

ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គព្រះឈួនជាទង្ងន់ មាន

ការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា

បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងថានៈជាព្រះរាជានុសិទ្ធិ។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រ ក្នុងថានៈជាព្រះរាជានុសិទ្ធិ

ពេលព្រះអង្គទ្រង់ព្រះឈួនជាទង្ងន់ដូចមានចែងក្នុងវក្យខ័ណ្ឌខាងលើ។

តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងថានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបាន

ចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅៈ

អនុប្រធានទី១ ព្រឹទ្ធសភា

អនុប្រធានទី១ រដ្ឋសភា

អនុប្រធានទី២ ព្រឹទ្ធសភា

អនុប្រធានទី២ រដ្ឋសភា

មាត្រាទី១២(ថ្មី):

នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរា

ជាណាចក្រកម្ពុជា។

ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូល ទីវង្គតការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាម
វាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី


Videoនេះយកមកពីyoutube.com:https://www.youtube.com/watch?v=jXZnNiTp9ys


Share:

0 kind thoughts:

Post a Comment

Blogger templates

Flag Counter

Categories