This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, October 21, 2020

គ្រូជម្រើសជាតិ លោក Honda ចូលរួមសោកស្តាយចំពោះប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែលរងគ្រោះទឹកជំនន់


អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាលោក Kiesuke Honda បានបង្ហោះសារបង្ហាញពីអារម្មណ៍ក្តុកក្តួលចំពោះព្រឹត្តិការណ៍ទឹកជំនន់នៅប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍លើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា ជូនចំពោះប្រជាជនកម្ពុជា៖ ខ្ញុំសូមចូលរួមសោកស្តាយចំពោះជនរងគ្រោះ និងគ្រួសារទាំងអស់ដែលកំពុងជួបទុក្ខដោយសារជំនន់ទឹកភ្លៀង។ ខ្ញុំពិតជាពិបាកចិត្តខ្លាំងបំផុតដែលមិនអាចជួយអ្វីបាន។ តែខ្ញុំពិតជាបារម្ភពីអ្នកទាំងអស់គ្នាខ្លាំងបំផុត។ ខ្ញុំមានតែពាក្យប៉ុន្មានម៉ាត់ប៉ុណ្ណោះ គឺសូមឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាព និងរឹងមាំឡើង។ ចុងក្រោយលោកក៏បានបន្ថែមពាក្យថា See you soon បានន័យថាលោកនឹងមកប្រទេសកម្ពុជាឆាប់ៗនេះ។



សូមបញ្ជាក់ថា លោក Kiesuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការដឹកនាំក្រុមជម្រើសជាតិកាលពីអំឡុងខែសីហា ឆ្នាំ២០១៨។ វត្តមានរបស់លោកនៅកម្ពុជាពិតជាទាក់ទាញអ្នកកាសែតអន្តរជាតិមកពីគ្រប់មជ្ឍដ្ឋានឲ្យងាកមកចាប់អារម្មណ៍វិស័យបាល់ទាត់កម្ពុជា។ ទោះបីមិនទាន់ទទួលជោគជ័យ ប៉ុន្តែការដឹកនាំរបស់លោក Honda ឃើញថាទម្រង់លេងរបស់ក្រុមគោព្រៃមានភាពខុសប្លែកជាងមុនឆ្ងាយ ហើយកីឡាករហាក់មានទំនុកចិត្តខ្ពស់ជាងមុន។ លោក Honda បានរៀបចំផែនការជាមួយសហព័ន្ធរួចរាល់ហើយ និងមានឆន្ទៈជួយក្រុមជម្រើសជាតិឲ្យឈ្នះមេដាយមាសនៅស៊ីហ្គេមឆ្នាំ២០២៣ខាងមុខផងដែរ។ ដោយសារមមាញឹកខ្លាំងជាមួយអាជីបបាល់ទាត់នៅក្លិប Botafogo ក្នុងលីគកំពូលប្រទេសប្រេស៊ីល ប៉ុន្តែលោក Honda បានចាត់តាំងជំនួយការផ្ទាល់របស់លោកគឺលោក Felix Dalmas ឡើងធ្វើជាគ្រូបង្គោលជម្រើសជាតិ និងជួយចាត់ចែងក្រុមជំនួសលោក ប៉ុន្តែក្រោមការតាមដានយ៉ាងហ្មត់ចត់បំផុតពីសំណាក់លោកផ្ទាល់តែម្តង។ 

Share:

Wednesday, January 20, 2016

ជំពូកទី២: អំពី ព្រះមហាក្សត្រ

ជំពូកទី២: អំពី ព្រះមហាក្សត្រ

មាត្រាទី៧:
ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចទ្បើយ។
ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រមិនអាចនណារំលោភបំពានបានទ្បើយ។
មាត្រាទី៨:
ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរព សិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋនិងការគោរពសន្ធិសញ្ញាអន្តរជាតិ។
មាត្រាទី៩:
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណៈអោយមានភាព ទៀងទាត់។
មាត្រាទី១០:
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។

ព្រះមហាក្សត្រ ទ្រង់តមានព្រះរាជអំណាចចាត់តាំងព្រហរជ្ជទាយាទ សម្រាប់គ្រងរាជសម្បត្តិទ្បើយ។
មាត្រាទី១១(ថ្មី):

ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គព្រះឈួនជាទង្ងន់ មាន

ការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា

បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងថានៈជាព្រះរាជានុសិទ្ធិ។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រ ក្នុងថានៈជាព្រះរាជានុសិទ្ធិ

ពេលព្រះអង្គទ្រង់ព្រះឈួនជាទង្ងន់ដូចមានចែងក្នុងវក្យខ័ណ្ឌខាងលើ។

តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងថានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបាន

ចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅៈ

អនុប្រធានទី១ ព្រឹទ្ធសភា

អនុប្រធានទី១ រដ្ឋសភា

អនុប្រធានទី២ ព្រឹទ្ធសភា

អនុប្រធានទី២ រដ្ឋសភា

មាត្រាទី១២(ថ្មី):

នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរា

ជាណាចក្រកម្ពុជា។

ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូល ទីវង្គតការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាម
វាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី


Videoនេះយកមកពីyoutube.com:https://www.youtube.com/watch?v=jXZnNiTp9ys


Share:

Tuesday, January 19, 2016

របាយការណ៏នៃការចូលរួមវគ្គខ្លីស្តីពីសារពត៍មាន

កាលពីរសៀលថ្ងៃទី០៩ខែមករាឆ្នាំ២០១៦លោក អ៊ិច ណែត​ ជាសិស្សចាស់ផ្នែកទំនាក់ទំនងសង្គមដែលកំពុងធ្វើការនៅកាសែតកោះសន្តិភាពបានមកចែករំលែកបទពិសោធន៍ការងារដល់សិស្សប្អូនជំនាន់ទី៨ផ្នែកទំនាក់ទំនងសង្គម​ ​និងសារពត៍មាន​នៃសាលាបច្ចេកទេស ដុន​ បូស្កូ ខេត្តព្រះសីហនុ។​​
បន្ទាប់ពីបានចូលរួមរៀនវគ្គខ្លីនេះខ្ញុំបានដឹងពីរបៀបផ្សេងៗដូចជា៖
  •           ការចុះយកពត៍មាន
  •          ការសរសេរពត៍មាន
  •           ការធ្វើបទសម្ភាសន៍
  •          វិធីសាស្រ្ដក្នុងការស្វែងរកប្រភពពត៍មានច្បាស់លាស់ និង​ ការទំនាក់ទំនងជាមួយមនុស្ស    ដែលអាចផ្តល់ពត៍មាន
  •     ហានិភ័យការងារ និង ការការពារខ្លួននៅពេលចុះយកពត៍មាន។

ខ្ញុំបាទនិងមិត្តភក្ដិទាំងអស់សូមថ្លែងអំណរគុណដល់សិស្សច្បង អ៊ិច ណែត ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចែករំលែកចំណេះដឹងដល់សិស្សប្អូនជំនាន់ក្រោយ សូមជូនពរបងឲ្យមានសុខភាព​ល្អនិងជោគជ័យគ្រប់ភារកិច្ចការងារ៕ សូមអគុណ!

Share:

Blogger templates

Flag Counter

Categories